ហេតុអ្វី?????????

ពិធី​បុណ្យចូលឆ្នាំខ្មែរ​បាន​ចូល​មក​ដល់​មាន​បង​ប្អូន​មួយ​ចំនួន​ដែល​មាន​ស្រុក​កំណើត​នៅ​តាម​ខេត្ត​ ពួក​គេ​បាន​ត្រឡប់​ទៅ​លេង​ស្រុក​កំណើត​​​របស់​ពួក​គេ ​ម្នាក់​ៗ​មាន​ទឹក​មុខ​រីករាយ​​ព្រោះ​ពួក​គេ​បាន​ទៅ​ជូប​ជុំ​ឪពុក​ម្តាយ​របស់​ពួក​គេ​ឃ្លាត​ឆ្ងាយ​អស់​មួយ​រយះ ​។​​ចំនែក​ខ្ញុំ​ទៅ​ផ្ទះ​តាំង​ពី​ថ្ងៃ​ទី​​0​​9​​​ 04​​​ ចូល​ឆ្នាំ​នេះ​មាន​អារម្មណ៍​ថា​ហត់​ខ្លាំង​ណាស់​​ប៉ុន្តែ​សប្បាយ​ខ្ញុំ​បាន​ជូប​មិត្ត​ភក្តិ​ជា​ច្រើន​ទាំង​មិត្ត​នៅ​ក្នុង​ភូមិ​និង​មិត្ត​រៀន​ថ្នាក់ទី​១២​ទាំង​អស់​​ ។​​ ឆ្នាំ​នេះ​ទេវ​តា​យាង​ចុះ​នៅ​ថ្ងៃ​ទី​១៤​​នៅ​ម៉ោង​02:​12am​ កំពុង​តែ​ដេក​លង់​លក់​ស្រួល​ផង​ស្រាប់​តែ​លឺ​សំលេង​ឪពុក​ម្តាយ​របស់​ខ្ញុំ​ បាន​ដាស់​ខ្ញុំ​និង​ប្អូន​ប្រុស​របស់​ខ្ញុំ​ឡើង​ទទួល​ទេវតា​ឆ្នាំ​ថ្មី​​ ស្អែក​ឡើង​ថ្ងៃ​ទី​១៥​\០៤​​ជា​ថ្ងៃ​កំណើត​របស់​ខ្ញុំ​ទោះ​បី​ជា​គ្មាន​នរណា​ឲ្យ​ជា​កាដូរ​ក៍​ដោយ​ក៍​មាន​​អារម្មណ៍​ សប្បាយ​ខ្លាំង​ណាស់​ព្រោះ​ជូប​ជុំ​ម្តាយ​ឪពុក​របស់​ខ្ញុំ​​ ហើយ​បាន​ដើរ​លេង​ជា​មួយ​មិត្ត​ភក្តិ​​នេះ​ហើយ​ជា​កា​ដូរ​ថ្ងៃ​ខូប​កំណើត​របស់ខ្ញុំ​រៀងរាល់ឆ្នាំ​។​​ក្នុង​រយះ​ពេល​ចូល​ឆ្នាំ​ខ្ញុំ​បាន​ដើរ​លេង​ចំនួន​3​ថ្ងៃ​ជាប់​ៗ​គ្នា​ប៉ុន្តែ​មាន​មនុស្ស​តិច​ជាង​ឆ្នាំ​មុន​ៗ​តែ​ក៏​នៅ​តែ​សប្បាយ។​ ក្រោយ​ពី​ចូល​ឆ្នាំ​រួច​ខ្ញុំ​និង​មិត្ត​ភក្តិ​របស់ខ្ញុំ​បាន​មក​ភ្នំ​ពេញ​រៀងៗ​ខ្លួន​ ហើយ​ពួក​យើង​សន្យា​ថា​នឹង​ជូប​គ្នា​ម្តង​ទៀត​(6ខែទៀត)​ ភាព​មិន​សប្បាយ​ចិត្ត​របស់​ខ្ញុំ​ក៍​មាន​ទៀត​ព្រោះ​ខ្ញុំ​បាន​ជូប​មនុស្ស​ដែរ​ខ្ញុំ​ស្រលាញ់​ទោះ​បី​ខ្ញុំ​ព្យា​យាម​បំភ្លេច​រូប​គេ​ប៉ុន្តែ​នៅ​តែ​មិន​អាច​បំភ្លេច​គេ​បាន​ទោះ​បី​ដឹង​ថា​គេ​មាន​សង្សារ​ហើយ​ក៍​ដោយ​ក៍​ចិត្ត​របស់​ខ្ញុំ​នៅ​តែ​នឹក​គេ​​ ។ ​ថ្ងៃ​មួយ​ខ្ញុំ​បាន​បើក​កុំព្យូរ​ទ័​ក្នុង​កម្ម​វិធី​មួយ​គេ​បាន​បង្ហោះ​រូប​ថត​ជា​មួយ​សង្សារ​ថ្មី​របស់​គេ​​​។​​ ប៉ុន្តែ​ខ្ញុំ​ឆ្ងល់​ថា​ហេតុអ្វី​គាត់​ធ្វើ​អ្វី​ប្លែកៗ​ដាក់​ខ្ញុំ​​ ខ្ញុំ​មិន​ដឹង​ថា​គាត់​គិត​យ៉ាង​មិច​ចំពោះ​ខ្ញុំ​រឺ​ក៏​គិត​ថា​ខ្ញុំ​ស្លូត​ពេក។​​ មាន​ពេល​ខ្លះ​ខ្ញុំ​ចង់​សួរ​គាត់​រឿង​ខ្លះ​ឲ្យ​ដឹង​រវាង​ខ្ញុំ​និង​គាត់​ប៉ុន្តែ​ឲ្យ​​តែ​ជូប​មុខ​គេ​ខ្ញុំ​មិន​ហ៊ាន​សួរ​ទេ​។​ហ៊ើយ ​ពិបាក​ណាស់​មនុស្ស​ដែល​គេ​ស្រលាញ់​យើង​ខ្លាំ​ង​ ឈឺ​ចាប់​ដោយ​សារ​ខ្ញុំ​ យំ​ដោយសារខ្ញុំ​​ ហេតុ​អ្វី​ខ្ញុំ​មិន​ស្រលាញ់​ បែរ​ជា​ស្រលាញ់​មនុស្ស​ដែល​មិន​ស្រលាញ់​ខ្ញុំ​ទៅ​វិញ ​។ ហេតុ​អ្វី ? ​ហេតុអ្វី?​​ហេតុអ្វី????????
​(រឿង​នេះ​តែង​និពន្ធនៅពេលមេឃកំពុងភ្លៀងខ្លាំង)

បុណ្យចូលឆ្នាំខ្មែរ

ពេល​ងូត​ទឹក​ហើយ​មាន​អារម្មណ៍​ថា​ស្រួល​ខ្លួន​ណាស់​!!!​ស្រាប់​តែ​នឹក​ឃើញ​ថា​ចង់​សរសេរ​រឿង​មួយ​និយាយ​ពី​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​​ ..​..​..​.​ពេល​ខ្ញុំ​ចេញ​ពី​រៀន​នៅ​ម៉ោង​​​ 8:​០០​pm ​នៅ​ជិត​ផ្ទះ​របស់​ខ្ញុំ​មាន​គេ​លេង​ល្បែង​ប្រជា​ប្រិយ​​ ដូចជា​លេង​ពង្រាត​គូរ​​ 3​​ ដក​ 1 ​ដណ្តើម​ស្លឹក​ឈើ ​មើល​ទៅ​ដូច​ជា​សប្បាយ​ខ្លាំង​ណាស់​!!!!!​ មាន​សំលេង​ច្រៀង​ ទះ​ដៃ​ស្រែក​ហ៊ោ​ទាំង​ស្រី​ទាំង​ប្រុស​ ហើយ​មាន​គេ​ចាក់​បទ​ចំរៀង​​ប្រពៃ​ណី​ចូល​ឆ្នាំ​ខ្មែរ​ ..​….​ខ្ញុំ​មិន​បាន​ទៅ​មើល​គេ​ទេ​ព្រោះ​គ្មាន​អារម្មណ៍​ ខ្ញុំ​ហូប​បាយ​បណ្តើរ​មើល​ទូរទស្សន៍​បណ្តើរ​​ ហូប​រួច​ក៍​ប្រមូល​ចាន​លាង​​,លាង​បណ្តើរ​​ នឹក​គិត​ដល់​កាល​ខ្ញុំ​នៅ​ស្រុក​កំណើត​របស់​ខ្ញុំ​ពេល​ចូល​ឆ្នាំ​ម្តង​ៗៗ​​ជង្គ​ង់​ជាំ​ខ្មៅ​អស់​ហើយ​ ម្នាក់​ៗៗ​ព្រោះ​លេង​បោះ​អង្គុញ ​ដណ្តើម​ស្លឹក​ឈើ ​រឺ​ក៍​ប៉ាវ​ជោះ​អង្គុញ ​ជោះ​បាយ​ក្តៅ​គឺ​សប្បាយ​ខ្លាំង​ណាស់​ ចាប់​ផ្តើម​លេង​តាំង​ពី​ម៉ោង​​ 1:០០pm ​រហូត​ដល់​ម៉ោង​4:០០​ ហើយ​ក៍​មិន​ទាន់​បំបែក​គ្នា​ដែរ​នាំ​គ្នា​បុក​អំបិល​ហូប​ស្វាយ ​រហូត​ដល់​ម៉ោង​5:០០​ ទើប​នាំ​គ្នា​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​ រហូត​ដល់​ពេល​យប់​ប្រហែល​ជា​ម៉ោង​៧:០០ ​ខែ​ភ្លឺ​នាំ​គ្នា​លេង​បន្ត​ទៀត​ប៉ុន្តែ​មិន​មែន​លេង​បោះ​អង្គុញ​ទេ ​ព្រោះ​មើល​មិន​ឃើញ​ នាំ​គ្នា​លេង​ពង្រាត់គូរ​ នៅ​ក្នុង​ស្រែ​មុខ​ផ្ទះ​របស់​ខ្ញុំ​​ ដណ្តើម​ស្លឹក​ឈើ ​…​ខ្ញុំ​ចាំ​បាន​ឆ្នាំ​មុន​លេង​រហូត​ដល់​ម៉ោង​១២​យប់​រហូត​ដល់​ចាស់ៗ​ចេញ​មក​មើល​ ហើយ​ក៍​ឈប់​លេង​នាំ​គ្នា​បំបែក​ជួរ​ទៅ​ផ្ទះ​រៀងៗ​ខ្លួន​ ។ ​ពេល​ព្រលឹម​ឡើង​មើល​ភ្នែក​ម្នាក់ៗ​ស្រ​ទន់​អស់​ហើយ​អត់​ងងុយ​ពី​យប់​ផង​ ប្រញាប់​ដាំ​បាយ​ឲ្យ​ម៉ែ​ទៅ​វត្ត​ ។ ចូល​ឆ្នាំ​ ៣ ​ថ្ងៃ​ពួក​យើង​ដើរ​លេង​ទាំង​ ៣ ​ថ្ងៃ​​ ​ ប៉ុន្តែ​នៅ​ថ្ងៃ​បុណ្យ​ទី​៣ ​ជា​ថ្ងៃ​ឆ្លង​ចូល​ឆ្នាំ​ មាន​បង​ប្អូន​​ មាន​ភ្ញៀវ​មក​លេង​ផ្ទះ​ ប៉ុន្តែ​ក្មេងៗ​នៅ​តែ​​ដើរ​លេង​បាន​ព្រោះ​មាន​ចាស់ៗ​ហើយ​​​ ដើរ​លេង​រហូត​ដល់​ម៉ោង​៥ ​ល្ងាច​​ គឺ​សប្បាយ​ផង​មិនស​​ប្បាយ​ផង​ ព្រោះ​ជា​ថ្ងៃ​បង្ហើយ​ ជា​ថ្ងៃ​ដែល​ខ្ញុំ​ត្រឡប់​មក​ភ្នំ​ពេញ​វិញ ​។ ​ចាំ​រហូត​ដល់​ឆ្នាំ​ក្រោយ​ទៀត​!!!!!​១​ឆ្នាំ​កន្លង​ផុត​ទៅ ​អ្វីៗ​ៗ​ក៍​លែង​ដូច​មុន​ដែរ​ដូចជា​ឆ្នាំ​នេះ​អ៊ឹង​ចឹង​គឺ​ម្នាក់ៗ​ចាស់ៗ​អស់​ហើយ ​ម្យ៉ា​ង​ទៀត​អ្ន​ក​អាយុ​ដំណាល​គ្នា​គេ​រៀប​ការ​អស់​ហើយ​ ខ្លះ​ក៍​មាន​កូន​ទៅ ​ខ្លះ​គេក៍​ទៅ​នៅ​ផ្ទះ​ម៉ែ​ក្មេក​ ខ្លះ​ទៅ​រ​ក​ស៊ី​ស្រុក​ឆ្ងាយ​មិន​បាន​មក​លេង​ផ្ទះ​..​…….ចឹង​ទេ​មាន​តែ​ទុក​ឳកាស​ឲ្យ​ក្មេងៗ​ជំនាន់​ក្រោយ​វិញ​ម្តង​ បើ​យើង​ចាស់​​ៗ​ទៅ​លេង​ជា​មួយ​ក្មេង​មើល​ទៅ​ដូចជា​មិន​សមព្រោះ​ក្បាល​កញ្ចាស់​អស់ហើ​យ ​។ ​ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​ជូប​មិត្ត​រូម​ថ្នាក់​រៀនជា​មួយ​គ្នា​កាល​នៅ​វិទ្យាល័យ​ !!!!​ពេល​គិត​ៗ​ទៅ​នឹក​ដល់​អនុស្សាវរីយ៍​ចាស់ៗ​ចង់​ឲ្យ​ពេលវេលា​ត្រឡប់​ថយ​ក្រោយវិញ​ប៉ុន្តែ​មិន​អាច​ចាប់​បង្វិល​បាន​ទេ…..​។​ ចប់

មិនទាន់ដឹងចំណងជើង

នាងខ្ញុំឈ្មោះ ក្មេង ស្រីល្ងង់ គឺជាក្មេងស្រីដែលមិនចេះកើតទុក្ខ​ ឈឺចាប់ ឈឺផ្សារ​អ្វីឡើយ ហើយក៍មិនដឹងការឈឺចាប់វាយ៉ាងណាដែរ ។​ ខ្ញុំធ្លាប់មានមនុស្សជាទីស្រលាញ់(សង្សា)ស្រលាញ់គ្នាប្រហែល​ជា​ ៦​ ឆ្នាំ កាលពីខ្ញុំនៅរៀនវិទ្យាល័យនៅឯស្រុកកំណើត។​ ពួកយើងនៅផ្ទះជិតគ្នា គឺពិតជាសប្បាយចិត្តណាស់ឃើញមុខគ្នាជារៀងរាល់ថ្ងៃ មិនដែលបាត់មុខមួយថ្ងៃណាទេពួកយើងតែងតែនិយាយគ្នាលេងជាមួយមិត្តភក្តិ​ដែររស់នៅភូមិជាមួយគ្នា​ !!!!!ពេលដល់ខែធ្វើស្រែពួកយើងតែងតែអង្គុយចាំមើលមាន់ក្រែងវាមកស៊ីសំណាប​ ព្រោះស្រែនៅជិតគ្នា ពេលខែសំបូរស្វាយតែងតែបុកអំបិលមួយចានអង្គុយក្រោមដើមស្វាយ​ ហូបជាមួយមិត្តភក្តិ​ជាច្រើន!!!…….ពេលចូលឆ្នាំ រឺ ពេលបុណ្យភ្ជុំ… ពេលចូលឆ្នាំតែងតែលេងល្បែងប្រជាប្រិយ ដូចជា បោះអង្គុញ ទាយព្រ័ត ដណ្តើមស្លឹកឈើ បន្ទាប់នាំគ្នាដើរលេងតាមវត្តអារ៉ាម រហូតដល់ពេលល្ងាចទើបចូលផ្ទះរៀងៗខ្លួន​។។។….មិនយូរប៉ុន្មាន​ខ្ញុំរៀនចប់ថ្នាក់ទី ១២ ខ្ញុំក៍មករៀនបន្តនៅឯភ្នំពេញ …..ពួកយើងយូរៗៗទើបបានជូបគ្នា​ មិនយូរប៉ុន្នាន​ខ្ញុំបានមានការងារធ្វើការពួកយើងកាន់តែលែងបានជូបគ្នា​ ពាក្យចាស់ពោលថា”ឃ្លាតកាយណាយចិត្ត”ខ្ញុំក៍លែងស្រលាញ់គេទៀតហើយ ក៏មិនបានទូរស័ព្ទទៅគេទៀតដែរ​ ……. គេសុំជូបក៍ខ្ញុំមិនដែរទៅទេខ្ញុំតែងតែបដិសេធគេ។​មិនយូរប៉ុន្មានខ្ញុំក៍បានស្គាល់បុសម្នាក់ គេបានសុំស្រលាញ់ខ្ញុំ….ខ្ញុំក៍មិនបានឆ្លើយភ្លាមៗៗៗនោះទេ ។ ពួកយើងតែងតែនាំគ្នាទៅហូបអី និងបានទៅកន្លែងប្លែកៗ ដែរខ្ញុំមិនដែរបានទៅ​ …..ពេលនៅជាមួយគេខ្ញុំសប្បាយចិត្តណាស់……ទោះបីជាមានគេប្រាប់ថាគាត់មិនមែនជាមនុស្សល្អក៍ដោយក៍ខ្ញុំនៅតែស្រលាញ់គេដែរ!!!!!មានថ្ងៃមួយគាត់បបួលខ្ញុំដើរលេងខ្ញុំក៍ទៅជាមួយគាត់ ស្រាប់តែថ្ងៃស្អែកគាត់ប្រាប់ខ្ញុំថាគ្រាន់តែបបួលលេងសោះទៅដែរ……ទោះបីគាត់និយាយបែបនេះក៍មិនខឹងដែរ……ថ្ងៃមួយគាត់មិនសប្បាយចិត្តទេ ព្រោះសង្សារបស់គាត់callមកសុំត្រូវគ្នាវិញ ខ្ញុំក៍មិនដឹងថាពេលនោះអារម្នណ៍របស់គាត់យ៉ាងណាទេ…….មានថ្ងៃមួយគាត់បានបបួលខ្ញុំទៅវត្ត ខ្ញុំក៍សួរថាមានអ្នកណាទៅខ្លះពេលខ្ញុំនៅផ្ទះគាត់ក៍ឆ្លើយថាមានពីរ បី នាក់ដែរ ខ្ញុំក៍ប្រាប់គាត់ថាទៅ ខ្ញុំក៍បានជូបកាត់នៅកន្លែងផ្ញើរម៉ូតូ ហើយខ្ញុំក៍សួរគាត់ម្តងទៀត???​សំនួរដដែលៗៗៗ ស្រាប់តែគាត់ឆ្លើយប្រាប់ចំលើយខុសពីខ្ញុំនៅផ្ទះគាត់ប្រាប់ខ្ញុំថាមានតែប្រុសៗទេដែរទៅ…គាត់និយាយដូចមុនថាគាត់បបួលលេងៗសោះមកដែរ !!!!!! ខ្ញុំក៍មិនខឹងគាត់ដែរប៉ុន្តែមានអារម្មថាអន់ចិត្តខ្លាំងណាស់ ខ្ញុំគិតថាជាខ្ញុំជាមនុស្សល្ងង់ខ្លាំងណាស់ គេធ្លាប់ធ្វើចឹងម្តងហើយនៅមិនចាំទៀត …..ខ្ញុំគិតថាគាត់ទុកខ្ញុំត្រឹមជាមនុស្សកំដរនៅពេលដែលគាត់ទើបតែបែកពីសង្សារចាស់គាត់ !!!!មានពេលខ្ឡះខ្ញុំច្រណែនហ្នឹងសង្សារចាស់គាត់ណាស់ ……ពេលនោះហើយដែរខ្ញុំចេះខូចចិត្ត ចេះពិបាកចិត្ត ចេះគេចសាលា ចង់នៅម្នាក់ឯង………ធ្វើឲ្យខ្ញុំខានចូលរៀន ២ ថ្ងៃ ព្រោះរៀនវាមិនចូល ខួរក្បាលគិតតែរឿងពិបាកចិត្ត ពេលនៅគ្នាច្រើនអាចនិយាយបន្លប់បានពេលនៅម្នាក់ឯងចាប់ផ្តើមគិតទៀតហើយខ្ញុំយ៉ាប់ហ្មង…..ពេលទៅដល់កន្លែងធ្វើការតាំងចិត្តថាត្រូវតែញញឹមជានិច្ចព្រោះមុខស្អុយគេនឹងសួរថាហេតុអ្វីមុខស្អុយម្លេះ ពិបាកនឹងឆ្លើយ!!!!!! ការខូចចិត្តមានតែពេលវេលា និងមិត្តភក្តិទេដែលអាចព្យាបាលវាបាន …..ពីពេលនេះតទៅខ្ញុំតាំងចិត្តថាត្រូវខិតខំរៀនសារឡើងវិញ ដើម្បីអនាគត់របស់ខ្ញុំ និងគ្រួសារដ៍រីករាយរបស់ខ្ញុំវិញល្អជាង ត្រូវព្យាយាមឲ្យដូចកាលពីមុនវិញគឺមិនចេះពិបាកចិត្ត រីករាយរហូត នៅតែជាក្មេងល្ងង់ដូចកាលពីមុនវិញ……..(ប្រលោមលោកសម្មត់ថាចប់ដោយកាត់ៗៗៗ)។។។។។
បញ្ចប់នៅបណ្ណាល័យ At vanda Institute of accounting